ថ្ងៃ ១៥ មករា ២០១៦ បន្ថែមលើរបៀបវារៈដែលបានគ្រោងទុក នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច (១) ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែន និងអាជ្ញាធរខេត្តត្បូងឃ្មុំ ចុះពិនិត្យតំបន់ព្រៃមួយកន្លែងនៅជាប់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ដើម្បីដាក់ជាតំបន់ព្រៃអភិរក្ស (២) ប្រគល់ភារកិច្ចជូន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មាធិការចម្រុះមួយ ដែលរួមមានកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលព្រៃឈើ អាជ្ញាធរខេត្តពាក់ព័ន្ធ និងស្ថាប័នរដ្ឋចាំបាច់មួយចំនួនទៀត ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្ក្រាបឲ្យខានតែបាន នូវបទល្មើសនាំចេញឈើ តាមច្រកមួយចំនួននៃបណ្តាខេត្តជាប់ព្រំដែនវៀតណាម ពិសេសខេត្តត្បូងឃ្មុំ និងប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកំណត់ឲ្យបានឆាប់រហ័សនូវតម្លៃ និងនិតីវិធីនៃការធ្វើប័ណ្ណសំគាល់យានយន្ត ការត្រួតពិនិត្យ … Continue reading អភិរក្សព្រៃ និងបង្ក្រាបបទល្មើសព្រៃឈើ នៅត្បូងឃ្មុំ, កំណត់នីតិវិធី និងតម្លៃប័ណ្ណសម្គាល់ និងបើកបរយានយន្ត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed